រដ្ឋាភិបាលសម្ព័ន្ធភាពថ្មីរបស់អ៊ីតាលីដំណើរពិធីទទួលសច្ចាប្រនិធានកាន់តំណែង

(VOVworld) – នាព្រឹកថ្ងៃទី ២៨ មេសា (តាមម៉ោងតំបន់) រដ្ឋាភិបាលសម្ព័ន្ធភាព
ថ្មី របស់អ៊ីតាលីដឹកនាំដោយនាយករដ្ឋមន្ត្រី Enrico Letta បានដំណើរពិធីទទួល សច្ចាប្រនិធានកាន់តំណែងជាផ្លូវការនៅរដ្ឋធានី Roma អ៊ីតាលី។ ការបង្កើត រដ្ឋាភិបាលសម្ព័ន្ធភាពនេះបានបញ្ឈប់វិបត្តិនោយបាយនៅអ៊ីតាលី ដែលបានអូស
បន្លាយក្នុងរយៈពេល ២ ខែកន្លងមក។ គណៈរដ្ឋមន្ត្រីថ្មីនេះរបស់អ៊ីតាលីត្រូវបាន ចាត់ទុកជាគណៈរដ្ឋមន្ត្រីវ័យក្មេងបំផុតនិងមានសមាជិកគណៈបក្សនយោបាយ សម្បូបែបបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីតាលី។ ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី
Enrico Letta បានសម្តែងនូវគោលបំណងដោះស្រាយស្ថានភាពបាត់អាជីព និង ជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់ៗ។ ថ្នាក់ដឹកនាំឆ្វេងនិយមនេះក៏មានបំណង ចង់ជៀសវាងការអនុវត្តបណ្ដាវិធានការរឹតត្បិតសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ លោក
 Letta បានសន្យាអនុវត្តការកែទម្រង់សំខាន់មួយចំនួន។ នាថ្ងៃដ៏ដែល ប៉ុលីស្ត
ទីក្រុង  Roma បានចាប់ឃុំចខ្លួនបុរស់មួយនាក់ ដែលបានដំណើរការបាញ់
កាំភ្លើងតម្រង់ទៅលើពិធីពោលខាងលើ ធ្វើឲ្យមនុស្សចំនួន ៣ នាក់ រងរបួស៕

រដ្ឋាភិបាលសម្ព័ន្ធភាពថ្មីរបស់អ៊ីតាលីដំណើរពិធីទទួលសច្ចាប្រនិធានកាន់តំណែង - ảnh 1
រដ្ឋាភិបាលសម្ព័ន្ធភាពថ្មី របស់អ៊ីតាលីដឹកនាំដោយនាយករដ្ឋមន្ត្រី Enrico Letta បានដំណើរពិធីទទួល សច្ចាប្រនិធានកាន់តំណែងជាផ្លូវការនៅរដ្ឋធានី Roma អ៊ីតាលី។ (Image: Vietnamplus+)



ប្រតិកម្មទៅវិញ

ផ្សេងៗ