រដ្ឋាភិបាលហុងកុង (ចិន) ប្រឆាំងជំទាស់នឹងការដកបទបញ្ញត្តិពិសេសរបស់អាមេរិក

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ កាលពីថ្ងៃទី ៣០ ខែឧសភា តំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បានចេញសេចក្តីប្រកាសមួយ ដោយអះអាងថាការដែលអាមេរិកអនុវត្តរាល់វិធានការដាក់ទ័ណ្ឌកម្ម ឬការដាក់កំហិតលើពាណិជ្ជ កម្មចំពោះតំបន់រដ្ឋបាលពិសេសនេះពាក់ព័ន្ធនឹងច្បាប់សន្តិសុខហុងកុងដែល ទើបតែត្រូវបានអនុម័តដោយរដ្ឋសភាចិនគឺជាកំហុសមួយរបស់អាមេរិក។

ក្នុងសេចក្តីប្រកាសនេះ អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបានលើកច្បាស់ថាការដាក់ទណ្ឌកម្មនិងការរឹតត្បិតលើវិស័យពាណិជ្ជកម្មសំដៅលើហុងកុងគឺអយុត្តិធម៌ ដែលត្រឹមតែធ្វើឱ្យទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមករវាង តំបន់រដ្ឋបាលពិសេសនេះនិងសហរដ្ឋអាមេរិកក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកត្រូវផ្ដួលរលំ ព្រទាំងបង្កឡើងការខូចខាតដល់អង្គភាព អាជីវកម្មក្នុងស្រុកនិងសហគ្រាសអាមេរិកនៅហុងកុងទៀតផង។

គួរបញ្ជាក់ផងដែរថានាថ្ងៃទី ២៩ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែង ការប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិរបស់ហុងកុងព្រមទាំងបានប្រកាសដកបទបញ្ជាពិសេសសម្រាប់តំបន់រដ្ឋបាលពិសេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ