រដ្ឋាភិបាលហ្វាំងឡង់ដាក់ជូនរដ្ឋសភាគម្រោងច្បាប់ស្ដីពីការចូលជាសមាជិក NATO
(VOVWORLD) - កាលពីថ្ងៃទី៥ ខែធ្នូ រដ្ឋាភិបាលហ្វាំងឡង់បានដាក់ជូនរដ្ឋសភានូវគម្រោងច្បាប់ស្តីពីការដែលប្រទេសនេះចូលរជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់lលោក Pekka Haavisto ។ រូបថត៖ NATO |
ទោះជាយ៉ាងណាក៏ដោយ ប្រធានរដ្ឋសភាលោក Matti Vanhanen បាននិយាយថា គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភានឹងរង់ចាំរហូតដល់ពេលណាដែលសមាជិកណាតូទាំងអស់ផ្ដល់សច្ចាប័នលើប្រការនេះ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto បានឲ្យដឹងថាការចូលជាសមាជិក NATO នឹងត្រូវបានផ្ដល់សច្ចាប័ន ប្រសិនបើទទួលបានការគាំទ្រពីសមាជិកសភាជាងពាក់កណ្ដាល។ ក្រោយមក ប្រធានាធិបតីលោក Sauli Niinisto នឹងចុះហត្ថលេខាលើច្បាប់ស្តីពីការចូលជាសមាជិក NATO ។
ហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិក NATO នាថ្ងៃទី ១៨ ខែឧសភា។ នាថ្ងៃទី ២៩ ខែមិថុនា មេដឹកនាំ NATO បានអញ្ជើញប្រទេសនេះចូលរួមសម្ព័ន្ធភាពជាផ្លូវការ។ នាថ្ងៃទី៥ ខែកក្កដា ឯកអគ្គរដ្ឋទូតណាតូបានចុះហត្ថលេខាលើពិធីសារចូលជាសមាជិករបស់ហ្វាំងឡង់។ ដើម្បីឱ្យហ្វាំងឡង់ក្លាយទៅជាសមាជិក NATO ឯកសារនេះត្រូវទទួលបានការផ្តល់សច្ចាប័នពីប្រទេសជាសមាជិកទាំង ៣០។ ប៉ុន្តែ បច្ចុប្បន្ននេះ ទួរគី និងហុងគ្រី មិនទាន់បានផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់ឡើយ៕