រដ្ឋាភិបាលហ្ស៊ីបកំពុងជំរុញយ៉ាងខ្លាំងផែនការកសាងលំនៅដ្ឋានថ្មីនៅត្រើយខាងលិច

(VOVworld) – នាថ្ងៃទី ១៣ មិថុនា អង្គការឃ្លាំមើលក្រៅរដ្ឋាភិបាលនៅ អ៊ីស្រាអែល
 “Peace Now” បានឲ្យដឹងថា៖ រដ្ឋាភិបាលហ្ស៊ីបកំពុងជំរុញយ៉ាងខ្លាំង ផែនការកសាង
លំនៅដ្ឋានថ្មីចំនួន ១១០០ ខ្នង់នៅទីប្រជុំជននៅត្រើយខាងលិច។ តាមអង្គការនេះឲ្យ
ដឹងទៀតថា៖ ប្រសិនបើ ផែនការពោលខាងលើត្រូវបានអនុម័តនោះគឺទីប្រជុំជននេះ
នឹងត្រូវបានបើកទូលាយទ្វេជា ៥ ដង។ ប៉ាឡេស្ទីនបានថ្កោលទោសយ៉ាងខ្លាំងក្លា
កាយវិការនេះរបស់អ៊ីស្រាអ៊ែល ទន្ទឹមនឹងនោះ ស្នើឲ្យ អាមេរិកសហភាពអឺរ៉ុបនិង
សហគមន៍អន្តរជាតិដាក់ចេញប្រតិកម្ម  ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន
លោក  Nabil Abu បានឲ្យដឹងថា៖ ប៉ាឡេស្ទីនចាត់ទុកការកសាងទីប្រជុំជននៅតំបន់
ត្រើយខាងលិចគឺជាការសាកល្បងដ៏ធ្ងន់ធ្ងរនិងការបំផ្លាញរាល់ការខំប្រឹងប្រែងសន្តិភាព
របស់រដ្ឋាភិបាលអាមេរិក។ ព្រមទាំង លោក Nabil Abu បានសង្កត់ធ្ងន់ថា៖ “ការវិការនេះ
របស់អ៊ីស្រាអែលនឹងធ្វើឲ្យស្ថានភាពនៅមជ្ឈឹមបូព៌ារស្មុគស្មាញថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ