រដ្ឋាភិបាលអេត្យូពីលើកលែងទោសចំពោះឥស្សរជនប្រឆាំងមួយចំនួន
(VOVWORLD) - នៅពីថ្ងៃទី ៧ ខែមករា រដ្ឋាភិបាលអេត្យូពីបានប្រកាសថា នឹងលើកលែងទោស និងដោះលែងឥស្សរជននយោបាយមួយចំនួន ដែលកំពុងត្រូវបានឃុំខ្លួន រួមទាំងសមាជិកនៃរណសិរ្សរំដោះប្រជាជនទីហ្គ្រៃ(TPLF) ដើម្បីលើកកម្ពស់វឌ្ឍនភាពនៃកិច្ចសន្ទនាថ្នាក់ជាតិនិងសាមគ្គីភាពជាតិ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអេត្យូពីបានធ្វើតារាងបញ្ជីឈ្មោះនៃឥស្សរជនកំពូលមួយចំនួនរបស់ TPLF ក៏ដូចជាមេដឹកនាំប្រឆាំងលេចធ្លោនៃក្រុមជាតិសាស្រ្ត Oromo និង Amhara ។ ប៉ុន្តែ មិនទាន់មានព័ត៌មានច្បាស់លាស់ថា តើមានឥស្សរជនប្រឆាំងប៉ុន្មានរូបនឹងត្រូវបានលើកលែងទោសនោះឡើយ។
នាថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងនូវបំណងចង់ធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានជំនួយមនុស្សធម៌នៅក្នុងតំបន់ទាំងអស់ ដែលរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសអេត្យូពី ហើយបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអេត្យូពី ក្នុងការដោះលែងអ្នកជាប់ឃុំខ្លួនមួយចំនួន រួមទាំងឥស្សរជនប្រឆាំងផងដែរ។ យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ជម្លោះបានសម្លាប់ប្រជាជនអេត្យូពីរាប់ពាន់នាក់ បណ្តាលឲ្យមនុស្សជាង ២លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បេង ហើយបង្កើតឡើងវិបត្តិមនុស្សធម៌។ ជម្លោះកើនឡើងក៏បានបង្កើនការព្រួយបារម្ភ អំពីហានិភ័យនៃអស្ថិរភាពរីករាលដាលនៅតំបន់ Horn of Africa ផងដែរ៕