រដ្ឋាភិបាលអាមេរិកជម្រុញរដ្ឋសភារឹតបន្តឹងការត្រួតពិនិត្យអាវុធ

(VOVworld)-បន្ទាប់ពីករណីបាញ់សម្លាប់អ្នកកាសែតពីរនាក់ក្នុងកម្មវិធីទូរទស្សន៍
ផ្សាយបន្តផ្ទាល់ នាថ្ងៃទី២៦សីហា រដ្ឋាភិបាលអាមេរិកបានឡើងសម្លេងអំពាវនាវ
ឲ្យរដ្ឋសភា អនុម័តលើច្បាប់ត្រួតពិនិត្យអាវុធយ៉ាងឆាប់ៗ។ ថ្លែងមតិជាមួយ អ្នក
យកព័ត៌មាន អ្នកនាំពាក្យសេតវិមាន Josh Earnest បានលើកច្បាស់ថា នេះ ជា
ភស្តុតាងបញ្ជាក់ថា អំពើហឹង្សាប្រើប្រាស់អាវុធកំពុងរីករាលដាលក្នុងសហគមន៍ ជាទូទៅលើទូទាំងប្រទេសអាមេរិក។ លោកអះអាងថា នាបច្ចុប្បន្ន មានតែ រដ្ឋសភាទើបនឹងនាំចេញសកម្មភាពជះឥទ្ធិពលច្បាស់លាស់សំដៅកាត់បន្ថយ អំពើហឹង្សាដោយអាវុធ។ តាមប្រធានាធិបតីអាមេរិកលោក Barack Obama ថាចំនួនពលរដ្ឋអាមេរិកស្លាប់ក្នុងបណ្តាការវាយប្រហារដោយ អាវុធគឺខ្ពស់ជាង
តួរលេខស្លាប់ក្នុងបណ្តាការវាយប្រហារដោយភេរវកម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ