រដ្ឋាភិបាលអ៊ុយក្រែននិងកំលាំងប្រឆាំងទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី


រដ្ឋាភិបាលអ៊ុយក្រែននិងកំលាំងប្រឆាំងទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី - ảnh 1
រដ្ឋាភិបាលអ៊ុយក្រែននិងកំលាំងប្រឆាំងទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី (Image: VOV)

(VOVworld) – នាថ្ងៃទី ៤ ធ្នូ រដ្ឋាភិបាលអ៊ុយក្រែននិងកំលាំងប្រឆាំងបានឯកភាពអំពី កិច្ចព្រមព្រៀងឈប់បាញ់មួយតាមបណ្តោយតំបន់ជំលោះភាគខាងកើតប្រទេសនេះ
ពីថ្ងៃទី ៩ ធ្នូ។ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានឲ្យដឹងថា៖ បណ្ដាមាត្រានៃកិច្ចព្រមព្រៀងឈប់បាញ់ថ្មីនេះបានរួមមានកិច្ចព្រមព្រៀងសន្តិភាព
ដែលភាគីទាំង ២ ទទួលបាននៅរដ្ឋធានី Minsk របស់បេឡារុស នាថ្ងៃទី ៥ កញ្ញា
កន្លង មក។ ប៉ុន្តែ កិច្ចព្រមព្រៀងទីក្រុង Minsk មិនផ្តោតទៅលើពេលវេលាឈប់បាញ់
ជាក់ ស្តែងនៅឡើយ។តាមប្រភពព័ត៌មារបស់ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន
បានឲ្យដឹងថា៖ Kiev នឹងចាប់ផ្តើមដកកងទ័ពនិងអាវុធធុនធ្ងន់ចេញពីតំបន់ខាងកើត
ប្រទេសនេះ នាថ្ងៃទី ១០ ធ្នូ ខាងមុខ ក្នុងករណី ភាគីប្រឆាំងត្រូវប្រតិបត្តិតាមកិច្ចព្រម
ព្រៀងឈប់បាញ់នេះ។ ក្នុងបទថ្លែងសន្ទរកថារបស់ខ្លួន ប្រធានរដ្ឋសភាសាធារណៈ
រដ្ឋប្រជាមានិតស្វ័យប្រកាស Donetsk លោក Andrey Purgin បានទទួលស្គាល់កិច្ចព្រម
ព្រៀងនេះដែរ។ នាថ្ងៃដ៏ដែល ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់របស់ OSCE នៅទីក្រុង
Basel របស់ស្វីស រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖
OSCE ត្រូវបង្កើនការខំប្រឹង ប្រែងសំដៅបន្ធូស្រាលភាពតានតឹងនៅអ៊ុយក្រែន។
លោក Lavrov  បានសង្កត់ធ្ងន់ទៅលើទស្សនៈរបស់ខ្លួនថា៖វិបត្តិនៅអ៊ុយក្រែន
បង្ហាញនូវការកសាងទំនុកទុកចិត្តឡើងវិញនិងការសម្រុះសម្រួលរវាងប្រទេសជា
សមាជិកនានារបស់ OSCE៕

ប្រតិកម្មទៅវិញ

ផ្សេងៗ