រដ្ឋាភិបាលអាល្លឺម៉ង់គាំទ្រវៀតណាមប្រើប្រាស់បណ្តាញអគិ្គសនីឆ្លាតដើម្បីអភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញ
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh បានចុះហត្ថលេខា លើសេចក្តីសម្រេចចិត្តអនុម័តលើគម្រោងវិនិយោគ "ប្រើប្រាស់បណ្តាញអគិ្គសនីឆ្លាតវៃ ដើម្បីអភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញ និង ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព (SGRE-EE)" ដោយប្រើប្រភពទុន ODA ឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់។
រដ្ឋាភិបាលអាល្លឺម៉ង់គាំទ្រវៀតណាមអនុលោមបណ្តាញអគិ្គសនីឈ្លាសវៃ ដើម្បីអភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញ |
តាមនោះ គម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ របស់រដ្ឋាភិបាលវៀតណាមដែលបានដាក់ចេញក្នុងផែនការអភិវឌ្ឍន៍អគ្គិសនី ជាតិ (PDP) យុទ្ធសាស្រ្តសម្រាប់កំណើនបៃតង (GGS) ក៏ដូចជា ផែកការ ធ្វើសកម្មភាពកំណើនបៃតង (GGAP) ដើម្បីធានាបាននូវគុណភាពថាមពល អគ្គិសនីប្រកបដោយប្រសិទ្ធភាពនិងចីរភាព។គួរបញ្ជាក់ដែរថាគម្រោងនេះត្រូវបានអនុវត្ត ក្នុងរយៈពេល ៤ ឆ្នាំ (ចាប់ពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២២) ដោយមានទុនវិនិយោគសរុបចំនួន ៥.២៩៧.៩៨០ អឺរ៉ូ៕