រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងដោះលែងឈ្លើយសឹកតាលីបង់ចំនួន ៥.០០០ នាក់

(VOVWORLD) - រដ្ឋាភិបាលនឹងដោះលែងឈ្លើយសឹកតាលីបង់ចំនួន ៥,០០០ នាក់ តាមដំណើរការដែលចាប់ផ្តើមពីសប្តាហ៍នេះ ប្រសិនបើកងកម្លាំងឧទ្ទាមត្រូវកាត់បន្ថយការធ្វើអំពើហឹង្សាគួរឲ្យកត់សម្គាល់។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងដោះលែងឈ្លើយសឹកតាលីបង់ចំនួន ៥.០០០ នាក់ - ảnh 1 ទាហានអាហ្វហ្គានីស្ថានបានអមដំណើរក្រុមកម្លាំងតាលីបង់ដែលត្រូវបានចាប់ខ្លួននៅ Kunduz (រូបថត៖ THX / TTXVN)

នាថ្ងៃទី ១១ ខែមីនា អ្នកនាំពាក្យប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានឲ្យដឹងថារដ្ឋាភិបាលនឹងដោះលែងឈ្លើយសឹកតាលីបង់ចំនួន ៥,០០០ នាក់ តាមដំណើរការដែលចាប់ផ្តើមពីសប្តាហ៍នេះ ប្រសិនបើកងកម្លាំងឧទ្ទាមត្រូវកាត់បន្ថយការធ្វើអំពើហឹង្សាគួរឲ្យកត់សម្គាល់ តាមនោះជួយត្រួសត្រាយផ្លូវសម្រាប់ការចរចារវាងភាគីទាំងពីរ បន្ទាប់ពីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកកងទ័ពចេញពីប្រទេសនេះ។

នៅលើបណ្តាញសង្គម Twitter អ្នកនាំពាក្យប្រធានាធិបតីលោក Sediq Sediqqi បានឲ្យដឹងថារដ្ឋាភិបាលទីក្រុង Kabul នឹង "ដោះលែងឈ្លើយសឹកតាលីបង់ចំនួន១.៥០០ នាក់ដោយចាត់ទុកថាជាកាយវិការសុច្ឆន្ទៈ" ចាប់តាំងពីថ្ងៃទី ១៤ ខែមីនាខាងមុខនេះ ហើយឈ្លើយសឹកចំនួន ៣.៥០០ នាក់បន្ទាប់ពីការចរចាគ្នា ត្រូវបានចាប់ផ្តើម។ សេចក្តីជូនដំណឹងនេះក៏បានបង្ហាញថាការដោះលែងនេះនឹងអាស្រ័យលើការដែលតាលីបង់ត្រៀមខ្លួនជាស្រេចកាត់បន្ថយការវាយប្រហារគួរឲ្យកត់សម្គាល់នៅប្រទេសអាហ្វហ្គានីស្ថានដែរឬទេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ