រដ្ឋាភិបាលឯកភាពវិធានការបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កមពីឥឡូវនេះដល់ចុងឆ្នាំ
|
រដ្ឋាភិបាលឯកភាពវិធានការបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្កមពីឥឡូវនេះដល់ចុងឆ្នាំ |
(VOV)_ក្នុងថ្ងៃទី៣០ កញ្ញា និងទី១តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានអញ្ជើញជាអធិបតីកិច្ចប្រជុំសាមញ្ញ ខែកញ្ញា វាយតំលៃអំពី
ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងខែកញ្ញានិង៩ខែកន្លងទៅ nigឯកភាពវិធានការបញ្ជា
ណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច។ តាមរបាយការណ៍ ថា៖ GDP ក្នុងរយៈពេល៩ខែកន្លង
ទៅទទួលបាន៦,៥% ដែលជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកន្លងមក អង្គភាព
អាជីវកម្មចុះបញ្ជីថ្មីចំនួនជាង ៦៨ពាន់អង្គភាព ដោយមានទុនចុះបញ្ជីសរុបចំនួន៤៣០ លានលានដុង។ អង្គសន្និសីទបានផ្តល់មតិ កសាងផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចដោយខំប្រឹងប្រែងទទួលអោយបាននុវកំរិតកំណើនមធ្យមពី ៦,៥% ដល់
៧ % ក្នុងមួយឆ្នាំ ប្រាក់ចំណូលគិតជាមធ្យមសំរាប់មនុស្សម្នាក់គឺជិត ៣ ៧០០
ដុល្លារអាមេរិក។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន
អោយដឹងថា៖
“យើងត្រូវប្រមូលផ្តុំអភិវឌ្ឍណ៍កសិកម្ម លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជា
កសិករ រួមចំណែកបង្កើនកំណើន អភិវឌ្ឍន៍ទេសចរណ៍។ រដ្ឋមន្ត្រីនៃបណ្ដាក្រសួង
ត្រូវតែបញ្ជាណែនាំយ៉ាងដាច់ខាត រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ
ដោះស្រាយបញ្ហាបំណុលខូច រួមជាមួយការរៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ
ជំរុញខ្លាំងកំណែទម្រងរដ្ឋបាល និងលើកកំពស់កម្លាំងប្រកួតប្រជែង កែលំអរបរិស្ថានវិនិយោគ អាជីវកម្ម៕”