រដ្ឋមន្ត្រីការបរទេសកាណាដាទៅបំពេញទស្សនកិច្ចនៅអាមេរិកដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគី


រដ្ឋមន្ត្រីការបរទេសកាណាដាទៅបំពេញទស្សនកិច្ចនៅអាមេរិកដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគី - ảnh 1
រដ្ឋមន្ត្រីការបរទេសកាណាដាទៅបំពេញទស្សនកិច្ចនៅអាមេរិកដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគី (VNA)

(VOVworld) – រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បាន
ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកក្នុងរយៈពេលថ្ងៃទី ៧ និងទី ៨ កុម្ភៈ
 ដើម្បីពិភាគ្សាអំពីរាល់បញ្ហាទ្វេភាគីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដល់
ការបង្កើនសន្តិសុខរួម។​ នាថ្ងៃទី ៧ កុម្ភៈ លោកស្រី Freeland បានជួបធ្វើការ
 ជាមួយប្រធានសភាជាន់ទាបអាមេរិក លោក Paul Ryan ប្រធានគណៈកម្មាធិ
ការយោធាព្រឹទ្ធសភាអាមេរិក លោក John McCain និងប្រធានគណៈកម្មាធិការ
កិច្ចការបរទេសព្រឹទ្ធសភាអាមេរិក លោក Bob Corker។ ប៉ុន្តែ មិនទាន់មាន
ព័ត៌មានណាមួយអំពីខ្លឹមសារនៃបណ្ដាជំនួបចរចារនៅឡើយ។ នាថ្ងៃទី ៨ កុម្ភៈ
 លោកស្រី Freeland នឹងជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក 
 Rex Tillerson ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ