រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi ធ្វើដំណើរទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នៅថ្ងៃទី ១៥ ខែសីហា បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ារយៈពេល១០ថ្ងៃ ដោយមានរបៀបវារះផ្តោតលើស្ថានភាពសន្តិសុខនៅតំបន់។

រដ្ឋមន្ត្រីការបរទេសលោក Toshimitsu Motegi នឹងអញ្ជើញទៅកាន់ប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែល ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តស្ថាបនាទំនុកចិត្តរវាងជប៉ុននិងរដ្ឋាបាលថ្មីនៃប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះ។ ទីកន្លែងបង្អង់ដំណើរបន្តរបស់លោក Motegi គឺ អេហ្ស៊ីប ហ្សកដានី ប៉ាឡេស្ទីន ទួរគី និងកាតា។ ដើមឡើយ លោក Motegi គ្រោងនឹងទៅទស្សនាទាំងអ៊ីរ៉ាក់ផងដែរ ក៏ប៉ុន្តែមិនអាចទៅរួចទេ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ