រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងធ្វើទស្សនកិច្ចនៅអាមេរិក និងអឺរ៉ុប

(VOVWORLD) - ក្រសួងការបរទេសជប៉ុននៅថ្ងៃទី ២៨ ខែធ្នូ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោកស្រី Yoko Kamikawa នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសអឺរ៉ុបជាបន្តបន្ទាប់ក្នុងខែមករា ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងធ្វើទស្សនកិច្ចនៅអាមេរិក និងអឺរ៉ុប - ảnh 1រដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ (រូបថត៖ Kyodo/TTXVN)

ជាក់ស្តែង ដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេ រិក គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែមករា ដោយធ្វើឡើងក្នុងបរិបទដែលប្រទេសជប៉ុនកំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រី Fumio Kishida ទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់សេតវិមាន ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅដើមខែមីនា ឆ្នាំ ២០២៣។ នេះត្រូវបានចាត់ទុកថាជាខ្លឹមសារដែលរដ្ឋមន្ត្រីការបរទេសលោកស្រី Kamikawa នឹងពិភាក្សាជាមួយសមភាគីអាមេរិកលោក Antony Blinken ក្នុងជំនួបនាពេលខាងមុខ។ ប្រសិនបើអនុវត្តបាន លោក Kishida នឹងក្លាយជាមេដឹកនាំជប៉ុនដំបូងគេ ដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំ ២០១៥ មក។

បន្ទាប់ពីអាមេរិក តាមគម្រោង រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Kamikawa នឹងធ្វើទស្សនកិច្ចនៅកាណាដា និងប្រទេសអឺរ៉ុបចំនួន ៥ រួមមានៈ ប៉ូឡូញ ហ្វាំងឡង់ ស៊ុយអែត ហូឡង់ និងអាល្លឺម៉ង់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនបានបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងតូក្យូ និងប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ