រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៣០ ដំណើរការកិច្ចប្រជុំជាបន្ទាន់នអំពីស្ថានភាពអស្ថិរភាពនៅអ៊ីរ៉ាក់


រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៣០ ដំណើរការកិច្ចប្រជុំជាបន្ទាន់នអំពីស្ថានភាពអស្ថិរភាពនៅអ៊ីរ៉ាក់ - ảnh 1
រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៣០ ដំណើរការកិច្ចប្រជុំជាបន្ទាន់នអំពីស្ថានភាពអស្ថិរភាពនៅអ៊ីរ៉ាក់ (Image :VNA)

(VOVworld) – នាថ្ងៃទី ១៥ កញ្ញា តាមការផ្តើមគំនិតរបស់បារាំង រដ្ឋមន្ត្រីការបរទេស
នៃប្រទេសចំនួន ៣០ លើពិភពលោកបានដំណើរការកិច្ចប្រជុំជាបន្ទាន់នៅរដ្ឋធានី​ប៉ារីសដើម្បីពិភាក្សាអំពីស្ថានភាពអស្ថិរភាពនៅអ៊ីរ៉ាក់ដែលក្រុមពួកឧទ្ទាម “រដ្ឋឥស្លាម
ស្វ័យប្រកាស” (IS) បណ្ដាលឡើង។ បណ្ដាតំណាងផ្ទៀងស្តាប់របាយការណ៍របស់ ប្រទេសជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ចំនួន ៥ និងប្រទេស ជិតខាងរបស់អ៊ីរ៉ាក់នានា ជាពិសេសគឺអ៊ីរ៉ង់។ ប៉ុន្តែ អាមេរិកបានប្រឆាំងជំទាស់
សំណើរនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្នុងសេចក្តីថ្លែងការដែលត្រូវបាន
នាំចេញនាថ្ងៃទី ១៤ កញ្ញា ក្រុមប្រឹក្សារសន្តិសុខនៃ អ.ស.ប. បានថ្កោលទោសយ៉ាង ខ្លាំងក្លាចំពោះការសម្លាប់បុគ្គលិកជួយសង្គ្រោះ David Haines របស់ IS ។ ព្រមទាំង សេចក្តីថ្លែងការបានសង្កត់ធ្ងន់ទៅលើភារកិច្ចកំទិច IS ហើយទប់ស្តាត់សកម្មភាពអំពើ ហឹង្សារដ៏បង្ហូរឈាមនៃក្រុមភេវរកម្មនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ