រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក G7 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីហុងកុង
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិក G7 និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១៧ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្តែងការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់ចិនក្នុងការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង។
រូបថតឧទាហរណ៍ (ប្រភព៖ Reuters) |
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសចិនមិនសមស្របតាមច្បាប់មូលដ្ឋានហុងកុង និងការសន្យាអន្តរជាតិនានារបស់ចិនយោងតាមគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមចិន - អង់គ្លេសដែលត្រូវបានមាន លក្ខណៈចាប់បង្ខំស្តីពីគតិយុត្តិ។
សេចក្តីថ្លែងការណ៍រួមបានអះអាងថាច្បាប់សន្តិសុខជាតិរបស់ប្រទេសចិននឹងរារាំងគោល ការណ៍នៃ“ ប្រទេសមួយប្រព័ន្ធពីរ”ក៏ដូចជាសិទ្ធិស្វ័យភាពរបស់ហុងកុងព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធដែលជួយហុងកុងឱ្យកាន់តែសម្បូររុងរឿងនិងជោគជ័យអស់រយៈពេលច្រើនឆ្នាំកន្លងមក។
សេចក្តីថ្លែងការណ៍រួមក៏អំពាវនាវឱ្យមានការពិភាក្សានិងពិគ្រោះយោបល់បើកចំហជាមួយភាគីពាក់ព័ន្ធនានា និងការគោរពសិទ្ធិត្រូវការការពារនិងសេរីភាពនៅហុងកុងផងដែរ៕