រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ចំនួន ៥ ធ្វើការពិភាក្សាជាមួយមន្ត្រីប៉ាឡេស្ទីនអំពីដំណោះស្រាយដោយសន្តិវិធី
(VOVWORLD) - នាថ្ងៃទី ២១ មីនា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ចំនួន ៥ រួមមានៈ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា ហ្ស៊កដានី និងអេមីរ៉ាត់អារ៉ាប់រួម (UAE) បានជួបជាមួយអគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) និងជារដ្ឋមន្ត្រីក្រសួងកិច្ចការស៊ីវិលរបស់អាជ្ញាធរប៉ាឡេស្ទីន លោក Hussein al-Sheikh ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង បញ្ចប់ជម្លោះហាម៉ាស់-អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សាស្ទ្រីប។
នៅក្នុងសេចក្តីប្រកាសរួមមួយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ទាំង៥បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ និងទូលំទូលាយ និងការបើកច្រកព្រំដែនទាំងអស់រវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញសង្គ្រោះ។ ក្រុមរដ្ឋមន្ត្រីការបរទេសក៏បានរំលឹកឡើងវិញនូវការប្រឆាំង ចំពោះផែនការណាមួយក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ។ ទស្សនៈនេះត្រូវបាននាំចេញក្នុងបរិបទដែលអ៊ីស្រាអែលគ្រោងនឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងរស់នៅ៕