រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចារនៅខាងក្រៅបណ្ដាសន្និសីទអាស៊ាន

(VOVWORLD) - ថ្ងៃទី ៦ សីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចាត់ទុកថា៖ អាមេរិកត្រៀមខ្លួនជាស្រេចចាប់ផ្តើមការសន្ទនាឡើងវិញជាមួយរុស្ស៊ី ស្តីអំពីបញ្ហាស្មុគស្មាញដោយមិនអើពើដល់ភាពតានតឹងរវាងប្រទេសទាំងពីរ។ 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចារនៅខាងក្រៅបណ្ដាសន្និសីទអាស៊ាន - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចារនៅខាងក្រៅបណ្ដាសន្និសីទអាស៊ាន

(VOVworld) – នាថ្ងៃទី ៦ សីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចាត់ទុកថា៖ អាមេរិកត្រៀមខ្លួនជាស្រេចចាប់ផ្តើមការសន្ទនាឡើងវិញជាមួយរុស្ស៊ី ស្តីអំពីបញ្ហាស្មុគស្មាញដោយមិនអើពើដល់ភាពតានតឹងរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននាំចេញសេចក្តីប្រកាសពោលខាងលើបន្ទាប់ពីជំនួបចរចារជាមួយសមភាគីអាមេរិក លោក Rex Tillerson នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរ ទេសអាស៊ាននិងបណ្ដាសន្និសីទទាក់ទិនដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីលរបស់ ហ្វីលីពីន។ តាមលោក Sergei Lavrov បញ្ហាជួរមុខដែលរដ្ឋមន្ត្រីការបរទេសអាមេរិក យកចិត្តទុកដាក់នៅការចរចារនេះគឺការដែលរុស្ស៊ីតបតបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានពន្យល់មូលហេតុដែលរុស្ស៊ីអនុវត្តវិធានការតបត វិញអាមេរិក។ បន្ទាប់ពីការចរចារពោលខាងលើ ក្រសួងការបរទេសរុស្សីបានចេញ សេចក្តីជូនដំណឹងសារព័ត៌មានដែលអះអាងថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចស្តារ ប្រក្រតីភាពការសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែ នឹងតបតវិញទង្វើអមតិ្តរបស់អាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ