រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីដំណោះស្រាយសំរាប់បញ្ហាក្តៅគគុកលើពិភពលោក
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសាមភាគី អាមេរិកលោក Rex Tillerson បានពិភាក្សាអំពីរបៀបសហប្រតិបត្តិការក្នុងការ ដោះស្រាយបញ្ហាក្តៅគគុកនានាលើពិភពលោក។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីដំណោះស្រាយសំរាប់បញ្ហាក្តៅគគុកលើពិភពលោក |
(VOVworld) – រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសាមភាគី អាមេរិកលោក Rex Tillerson បានពិភាក្សាអំពីរបៀបសហប្រតិបត្តិការក្នុងការ ដោះស្រាយបញ្ហាក្តៅគគុកនានាលើពិភពលោក។ នាព្រឹកថ្ងៃទី ១៨ កញ្ញា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ ក្នុងជំនួបនៅស្ថាប័នតំណាងអចិន្ត្រៃយ៍ សហព័ន្ធរុស្ស៊ីប្រចាំនៅ អ.ស.ប. នៅទីក្រុង New York អាមេរិក មន្ត្រីការទូតចំនួន ២ រូបនេះបានពិភាក្សាអំពីកិច្ចសហការសំដៅស្វែងរកដំណោះស្រាយសំរាប់ វិបត្តិនៅស៊ីរី ស្ថានភាពមជ្ឈឹមបូព៌ារនិងអាហ្វ្រិកខាងជើង ក៏ដូចជា ដំណើរអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ដើម្បីដោះស្រាយជំលោះនៅអ៊ុយក្រែន។ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេស កលោក Rex Tillerson និងសមភាគីរុស្ស៊ីបានអះអាងជាថ្មីម្តងទៀតនឹងបន្តដោះស្រាយការខ្វែង គំនិតទាក់ទិនដល់បណ្ដាយុទ្ធនាការយោធាដែលកំលាំងនៃភាគីទាំងពីរអនុវត្ត នៅស៊ីរី ព្រមទាំង កាត់បន្ថយអំពើហឹង្សានិងបង្កលក្ខណៈជំរុញដំណើរការចរចារ សន្តិភាពអំពីស៊ីរីនៅទីក្រុង Geneva តាមសេចក្តីសម្រេចចិត្តលេខ ២២៥៤ នៃ ក្រុមប្រឹក្សាសន្តិសុ អ.ស.ប.៕