រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីរាល់បញ្ហាសំខាន់ៗនៅសន្និសីទ APEC


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីរាល់បញ្ហាសំខាន់ៗនៅសន្និសីទ APEC  - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកពិភាក្សាអំពីរាល់បញ្ហាសំខាន់ៗនៅសន្និសីទ APEC (VNA)

(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា នៅខាងក្រៅបណ្ដាសន្និសីទនៃវេទិកាសហប្រតិ
 បត្តិការអាស៊ី-ប៉ាស៊ីហ្វិក APEC ឆ្នាំ ២០១៦ ដែលប្រព្រឹត្តទៅនៅទីក្រុង  Lima  ប៉េរូ
 ចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
 និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាអំពីបញ្ហាអន្តរជាតិ
សំខាន់ៗ ដូចជា៖ ស្ថានភាពនៅយេម៉ែន លីប៊ី ស៊ីរី និងអ៊ុយក្រែន ក៏ដូចជា ទំនាក់
ទំនងទ្វេភាគី ផងដែរ។ ក្នុងពេលនោះ ថ្លែងមតិនៅកាណាល់ទូរទស្សន៍ជាតិរុស្ស៊ី
២៤ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក  Sergei Lavrov បានអះអាងថា៖​ ភាពតាន
តឹងក្នុងទំនាក់ទំនងរវាង រុស្ស៊ីនិងអាមេរិកមិនឆ្លើយតបនឹងផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរទេ។ លោក Sergei Lavrov បានរំលឹកឡើងវិញ
ការដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទើបនឹងមានជំនួបចរចារ
តាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ក្នុង
នោះ ភាគីទាំងពីរបានចាត់ទុកថា៖ ស្តីពីគោលមានគ៌ា ទំនាក់ទំនងរុស្ស៊ី-អាមេរិក
មិនអាចអាក្រក់ទៅថែមទៀតទេ។ ប្រធានាធិបតីកាន់អំណាច របស់អាមេរិក
 លោក  Barack Obama បានសង្កត់ធ្ងន់នូវភាពចាំបាច់នៃកិច្ចសហប្រតិ បត្តិការ
ជាមួយម៉ូស្គូដើម្បីដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ជាពិសេសគឺបញ្ហាស៊ីរី និង
ការលែលំអរស្ថានភាពនៅមជ្ឈបូព៌ារក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក
 Vladimir Putin នាពេលថ្មីៗនេះ។ ផ្តោតទៅលើអនាគតនៃទំនាក់ទំនងរុស្ស៊ី-
អាមេរិក បន្ទាប់ពីថ្ងៃទី ២០ មករា ឆ្នាំ ២០១៧ លោក Sergei Lavrov បានឲ្យ
ដឹងថា៖ ប្រការនេះ ផ្អែកទៅលើគោលជំហររបស់អ្នកម្ចាស់ថ្មីនៃសេតិវិមាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ