រដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយសមភាគីអាមេរិក
|
រដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយសមភាគីអាមេរិក |
(VOV)_នាព្រឹកថ្ងៃទី២៤ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ។ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតំលៃ
ខ្ពស់ចំពោះជំនួបប្រាស្រ័យ និងលទ្ធផលនៃជំនួបទាំងនេះរវាងថ្នាក់ដឹកនាំវៀតណាម
ជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama។ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ
មន្ត្រីការបរទេស លោក Pham Binh Minh បានស្នើអោយភាគីទាំងពីរសកម្ម រួមសហ
ការ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនេះប្រកបដោយប្រសិទ្ធិភាព។ទន្ទឹមនឹងនោះ
ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ
ដែលភាគីទាំងពីរបានយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត៕