រដ្ឋមន្ត្រីការបរទេសវៀតណាម បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

នាថ្ងៃទី ៣ កក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានបញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៩ មិថុនា ដល់ទី ៣ កក្កដា ឆ្នាំ
២០១២។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ី Dmitry Rogozin អនុប្រធានទី ១ ដូម៉ាជាតិរុស្ស៊ី  
Ivan Melnhikov និងអភិបាលទីក្រុង Saint-Peterburg លោក Georgy Poltavchenko។
រដ្ឋមន្ត្រីការបរទេស  Pham Binh Minh បានទៅសាកសួសុខទុកនិងជួបធ្វើការជាមួយ
កម្មាភិបាល បុគ្គលិក នៃស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធ រុស្ស៊ី  ។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី  Dmitry Rogozin លោក
Dmitry Rogozin បានអះអាងថា៖ រុស្ស៊ី  នឹងបន្តបង្កើននិងបើកទូលាយកិច្ចសហប្រតិ
បត្តិការបច្ចេកទេសយោធាជាមួយវៀតណាមតទៅទៀត អនុវត្តគំរោងការណ៍កសាង
រោងចក្រអគ្គីសនី នុយក្លេអ៊ែរ Ninh Thuan ទី ១ ប្រកបដោយសុវត្តិភាពនិងគុណភាព។
ភាគីទាំង ២ក៏បានទទួលស្គាល់សក្តានុភាពដ៏ធំធេងរបស់កិច្ចសហប្រតិបត្តិការលើ
វិស័យអាវកាសដើម្បីគោលដៅសន្តិភាព។

រដ្ឋមន្ត្រីការបរទេសវៀតណាម បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 1
រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាជាមួយអនុប្រធានទី ១ ដូម៉ាជាតិរុស្ស៊ី Ivan Melnhikov (Image: phambinhminh.vn)

ក្នុងជំនួបជាមួយអនុប្រធានទី ១ ដូម៉ាជាតិរុស្ស៊ី  Ivan Melnhikov លោក Ivan Melnhikov បានអះអាងថា៖ ដូម៉ាជាតិ រុស្ស៊ី  ជានិច្ចកាលគាំទ្រយ៉ាងខ្លាំងការបង្កើនទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម- រុស្ស៊ី    ត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភរដ្ឋាភិបាលនៃប្រទេសទាំង ២ អនុវត្តល្អបណ្ដាការព្រមព្រៀង ដែលបានចុះ
ហត្ថលេខា។ ភាគីទាំង ២ បានឯកភាពបង្កើនការជួបប្រាស្រ័យរវាងយុវជនកុមារ
ជំទង់ នៃប្រទេសទាំង ២ ដើម្បីរក្សារនិងអប់រំជំនាន់យុវវ័យប្រពៃណីយូរអង្វែងរវាង
ប្រជាជន នៃប្រទេសទាំង ២។

រដ្ឋមន្ត្រីការបរទេសវៀតណាម បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 2
រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (Image: phambinhminh.vn)


ក្នុងជំនួបចរចាររវាងរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh និងសមាភាគី
រុស្ស៊ី    Sergey Lavrov រដ្ឋមន្ត្រីទាំង ២ រូប បានអះអាងថា៖ រដ្ឋាភិបាលនៃប្រទេសទាំង
២ នឹងបន្តបង្កលក្ខណៈងាយស្រួល ដើម្បីអង្គភាពអាជីវកម្មប្រេងឧស្ម័ណ្ឌនៃប្រទេស
ទាំង ២ បង្កើនកិច្ចសហរប្រតិបត្តិការនៅវៀតណាមនិងរុស្ស៊ី  បើកទូលាយទៅបណ្ដា
ប្រទេសទី ៣។ ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំង ២ បានអះអាងថា៖ វៀតណាមនិងរុស្ស៊ី នឹងគួបផ្សំនិងគាំទ្រគ្នាទៅវិញទៅមក នៅបណ្ដាវេទិការពហុភាគី
 តទៅទៀត ដូចជា អង្គការសហប្រជាជាតិ APEC ASEM ARF ។ល។ ភាគីទាំង ២ ក៏បានពិភាក្សារអំពីស្ថានភាពក្នុងតំបន់អាស្ស៊ីអាគ្នេយ៍ ក៏ដូចជាបណ្ដាការវិវឌ្ឍន៍ប្រែ
ប្រួលនៅ សមុទ្រខាងកើត ក្នុងរយៈពេលថ្មីនេះ ព្រមទាំង អះអាងថា៖ ជំលោះណា
មួយត្រូវបាន ដោះស្រាយដោយផែកលើគោលកាណ៍គោរពច្បាប់អន្តរជាតិ
អនុសញ្ញារបស់អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងសេចក្តីថែ្លងការ
ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (DOC) គាំទ្រការខំប្រឹងប្រែង
ឈានទៅកសាងក្រុមសលធម៌ នៃបញ្ហានៅសមុទ្រខាងកើត (COC)។ បន្ទាប់ពីការចរ
ចារ រដ្ឋមន្រ្តីកាបរទេសវៀតណាម Pham Binh Minh និងសមភាគីរុស្ស៊ី Sergey Lavrov បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការ រវាងក្រសួងការបរទេសវៀតណាម
និងក្រសួងការបរទេសរុស្ស៊ី  ក្នុងដំណាក់កាល ២០១៣-២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ