រដ្ឋមន្ត្រីការបរទេសសិង្ហបុរីធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ៣

(VOVWORLD) - ក្រសួងការបរទេសសិង្ហបុរីបានជូនដំណឹងថា លោក Vivian Balakrishnan រដ្ឋមន្រ្តី ការបរទេសនៃប្រទេសនេះ នៅថ្ងៃទី ២២ ខែមីនាបានចាប់ផ្តើមធ្វើទស្សនកិច្ច នៅប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ៣ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសដំបូង គឺ ប្រ៊ុយណេ។ 
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ៣ - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក Vivian Balakrishnan (រូបថត៖ Connected to India)  

បន្ទាប់មកគឺម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ទោះបីជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសមិនបានបញ្ជាក់ពីមូលហេតុនៃដំណើរទស្សនកិច្ចនេះក៏ដោយ ប៉ុន្តែប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodoកាលពីសប្តាហ៍មុនបានអំពាវនាវឱ្យបញ្ចប់ស្ថានការអស្ថិរភាពនៅមីយ៉ាន់ម៉ា ហើយដាស់តឿនឲ្យថ្នាក់ដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ រៀបចំជំនួបកំពូល ដើម្បីស្វែងរកដំណោះស្រាយ នាំមីយ៉ាន់ម៉ាចាកចេញផុតពីវិបត្តិបច្ចុប្បន្ន។ បច្ចុប្បន្នប្រ៊ុយណេកំពុងធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ