រដ្ឋមន្ត្រីការបរទេសអង់គ្លេសព្រមានអំពីផលវិបាក ខណៈដែលមិនទទួលបានការព្រមព្រៀង Brexit
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានព្រមានអំពីការដែលមិនទទួលបានការព្រមព្រៀង Brexit - អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) អាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងអង់គ្លេសនិងបណ្តាប្រទេសអ៊ឺរ៉ុប ក្នុងច្រើនទសវត្សរ៍។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt (AFP/ TTXVN) |
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ក្រោយពីជំនួបចរចាជាមួយសមភាគីអាល្លឺម៉ង់លោក Heiko Maas នៅទីក្រុងប៊ែកឡាំងនាថ្ងៃទី ២៣ កក្កដា លោក Jeremy Hunt បានព្រមានថា ប្រសិនបើក្រុមអ្នកចរចាអឺរ៉ុបមិនផ្លាស់ប្តូរវិធីទាក់ទងនោះទេ ទាំងអង់គ្លេសនិង EU អាចពិបាកក្នុងការរក្សារបណ្ដាទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ។ លោកបន្តសម្ដែងក្ដីព្រួយបារម្ភអំពីការដែលមិនទទួលបានការព្រមព្រៀង Brexit នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះទំនាក់ទំនងភាពជាដៃគូដ៏ធំធេង ដែលភាគីទាំងពីរបានកសាងក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។
តាមផែនការ អង់គ្លេសនឹងចាក់ចេញពី EU ជាផ្លូវការនាថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៩ ខាងមុខ។ នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានការព្រមព្រៀង "លែងលះ" នាចុងខែតុលាខាងមុខ ដើម្បីរដ្ឋសភានៃប្រទេសជាសមាជិកនានាមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យនិងផ្ដល់សច្ចាប័ន។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាការចរចា Brexit រហូតមកដល់ពេលនេះ នៅតែជាប់គាំងលើបញ្ហាជាច្រើន។ EC ក៏បានព្រមានសហគ្រាស និងប្រទេសជាសមាជិកនានាគប្បីរៀបចំ "សេណារីយ៉ូ" មិនទទួលបានការព្រមព្រៀងណាមួយផងដែរ៕