រដ្ឋមន្ត្រីការបរទេសអាមេរិកជួបចរចារជាមួយបណ្ដាថ្នាក់ដឹកនាំមជ្ឈឹមបូព៌ារ


រដ្ឋមន្ត្រីការបរទេសអាមេរិកជួបចរចារជាមួយបណ្ដាថ្នាក់ដឹកនាំមជ្ឈឹមបូព៌ារ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកជួបចរចារជាមួយបណ្ដាថ្នាក់ដឹកនាំមជ្ឈឹមបូព៌ារ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បាន ជួបចរចារជាមួយប្រធានាធិបតីប៉ាឡេស្ទីន អេហ្ស៊ីបនិង Jordan ស្តីពីដំណើការ សន្តិភាពនៅមជ្ឈឹមបូព៌ារនៅខាងក្រៅសន្និសីទអភិវឌ្ឍន៍សេដ្ឋកិច្ចអេហ្ស៊ីបដែល
កំពុង ប្រព្រឹត្តទៅនៅ Sharm el-Sheikh។ បណ្ដាថ្នាក់ដឹកនាំបានពិភាក្សាអំពីការ
បង្កើតបិរយា កាសជំរុញដំណើការសន្តិភាពដើម្បីនាំមកនូវខឿនសន្តិភាពជាក់
ស្តែងនិងលើគ្រប់ វិស័យសំរាប់តំបន់ ក៏ដូចជា ការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស  (IS)។ តាមផែនការ នាថ្ងៃទី ១៥ មិនា រដ្ឋមន្ត្រីការបរទេស
អាមេរិកនឹងជួបចរចារស្តីពី កម្មវិធីនុយក្លេអ៊ែរជាមួយសមភាគីអ៊ីរ៉ង់ លោក Javad
Sharif នៅទីក្រុង Lausanne ស្វីស។ នេះគឺជាការខំប្រឹងប្រែងជាបន្តរបស់រដ្ឋអំណាច
អាមេរិកក្នុងការជំរុញដំណើការ ចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 សំដៅឆ្ពោះទៅ
ការទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ មួយមុនចុងខែមិនានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ