រដ្ឋមន្ត្រីការបរទេសអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង មានកិច្ចប្រជុំតាមអ៊ីនធឺណិត

(VOVWORLD) - នៅថ្ងៃទី ១៥ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រួមជាមួយ      សមភាគីជប៉ុន Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង   Park Jin បានចាប់ផ្តើមកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ់ ត្រៀមឲ្យកិច្ចប្រជុំកំពូលត្រីភាគីដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះនៅអាមេរិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង មានកិច្ចប្រជុំតាមអ៊ីនធឺណិត - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជាមួយសមភាគីជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Park Jin  (ប្រភព៖ ក្យូដូ)

កិច្ចប្រជុំតាមវីដេអូបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានស្វែងរកការបញ្ជាក់ឡើងវិញនូវសាមគ្គីភាពត្រីភាគី ក្នុងការដោះស្រាយជាមួយនឹងការគំរាមកំហែងសន្តិសុខក្នុងតំបន់។ មន្ត្រីរដ្ឋាភិបាលជាច្រើនរូបបាននិយាយថា រដ្ឋមន្ត្រីការបរទេសទាំងបីរូបក៏បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខសេដ្ឋកិច្ច និងបញ្ញាសិប្បនិមិត្តផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងបីរូបក៏បានផ្តោតទៅលើការពិភាក្សាលើបញ្ហាផ្សេងទៀតដូចជាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលសំខាន់ៗដូចជា វត្ថុពាក់កណ្តាលចម្លង (semiconductors) ជាដើម។

តាមគម្រោង កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើជាម្ចាស់ដឹកនាំ នឹងប្រព្រឹត្តទៅនៅរមណីយដ្ឋាន David ក្បែរទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៨ ខែសីហា។ កិច្ចប្រជុំនេះនឹងគូសសញ្ញាសម្គាល់ ជាលើកដំបូងដែលប្រធានាធិបតី Biden បានទទួលស្វាគមន៍មេដឹកនាំបរទេសទៅកាន់ Camp David ចាប់តាំងពីលោកបានចូលកាន់តំណែងតាំងពីឆ្នាំ ២០២១ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ