រដ្ឋមន្ត្រីការបរទេសអាមេរិកដាស់តឿនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់
|
រដ្ឋមន្ត្រីការបរទេស John Kerry បានឲ្យដឹងថា លោកមានបំណងរដ្ឋសភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងនុយគ្លេអ៊ែ (State Deparment) |
Vovworld-នាថ្ងៃទី២៨កក្កដាថ្លែងមតិនៅគណៈកម្មាធិការកិច្ចការបរទេស
សភាជាន់ទាបអាមេរិក រដ្ឋមន្ត្រីការបរទេស John Kerry បានឲ្យដឹងថា លោកមាន
បំណងរដ្ឋសភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងនុយគ្លេអ៊ែដែលទទួលបានរវាង
អ៊ីរ៉ង់និងក្រុំ P5+1 ទន្ទឹមនឹងនោះព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបដិសេធ
នឹងធ្វើឲ្យ Tehran ត្រឡប់មករីកចំរើនអាវុធនុយគ្លេអ៊ែ។ រដ្ឋមន្ត្រី Kerry បានសង្កត់ធ្ងន់
ថា កិច្ចព្រមព្រៀងដែលទទួលបាននឹងនាំមកនូវដំណោះស្រាយលើគ្រប់វិស័យនិង
យូរអង្វែងក្នុងការរារាំងមហិច្ឆតានុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ អ្នកប្រមុខផ្នែកការទូត
អាមេរិកបានព្រមានថា ប្រសិនបើរដ្ឋសភាអាមេរិកបដិសេធលើកិច្ចព្រមព្រៀង
ពោលខាងលើនឹងធ្វើឲ្យអាមេរិកត្រូវឯកតោភាគីជាមួយអន្តរជាតិក៏ដូចជាបង្ក
លក្ខណៈសំរាប់ Tehran បង្កើនទ្វេដងល្បឿនចំរើន Urani និងអភិវឌ្ឍន៍កម្មវិធីនុយគ្លេអ៊ែ
របស់ខ្លួនដោយគ្មានការឃ្លាំមើលយ៉ាងតឹងរឹងឡើយ៕