រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់បារីសសម្តែងនូវការគាំទ្រចំពោះបារាំង

រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់បារីសសម្តែងនូវការគាំទ្រចំពោះបារាំង - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់បារីសសម្តែងនូវការគាំទ្រចំពោះបារាំង


(VOVworld)-នាព្រឹកថ្ងៃទី១៧វិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry
បាន អញ្ជើញទៅដល់ទីក្រុងប៉ារីសប្រទេសបារាំងដើម្បីអះអាងនូវការគាំទ្ររបស់ វ៉ាស៊ីនតោនចំពោះបារាំង បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួននេះត្រូវរងការវាយប្រហារ
ភេរវកម្មដោយបង្ហួរឈាមនាចុងសប្តាហ៍មុន បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់
ចំនួន១២៩នាក់ត្រូវស្លាប់។ លោក John Kerry នឹងមានជំនួបសន្ទនាជាមួយ​ប្រធា
នាធិបតីបារាំងលោក Francois Holland ក្នុងព្រឹកថ្ងៃដដែល។ តាមអ្នក នាំពាក្យក្រសួង
ការបទេសអាមេរិកលោក John Kirby ថា នៅជំនួបនេះ លោក John Kerry នឹងសម្តែង
នូវការប្តេជ្ញាជារួមក្នុងការខិតខំប្រឹងប្រែង បោសសម្អាតពួកជ្រុលនិយមនៅបារាំង
និងនៅគ្រប់ទីកន្លែងនៅលើពិភពលោក។ មុននោះ ប្រធានាធិបតីអាមេរិក លោក
Barack Obama ក៏បាន ប្រកាសគាំទ្របារាំងបន្ទាប់ពីការវាយប្រហារពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ