រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង
|
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង (Image: VNA) |
(VOVworld) – នាចុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry នឹងមកបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេស
អាមេរិក លោកស្រី Marie Harf បានឲ្យដឹងថា៖ លោក Kerry នឹងមកបំពេញទស្សនកិច្ច
នៅចិនចាប់ពីថ្ងៃទី ១៦ ដល់ទី ១៧ ឧសភា ជួបសន្ទនា និងពិភាក្សាជាមួយបណ្ដាថ្នាក់
ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលចិនស្តីពីវិធានការណ៍ជំរុញអាទិភាពរបស់អាមេរិកមុន
ពេលប្រទេសទាំង ២ ដំណើរការសន្ទនាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចក្នុងរដូវក្តៅឆ្នាំ ២០១៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងដំណើទស្សនកិច្ច លើកនេះ លោក John Kerry និងបណ្ដ
ថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះនឹងពិភាក្សាអំពីការត្រៀមរៀបចំឲ្យដំណើទស្សកិច្ចនៅ
អាមេរកខាងមុខរបស់ប្រធានរដ្ឋចិន លោក Xi Jinping នាសរទរដូវឆ្នាំនេះ។ ចាប់ពីថ្ងៃទី
១៧ ដល់ទី ១៨ ឧសភា លោករដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ច
នៅកូរ៉េខាងត្បូងដើម្បីជួបសន្ទនាជាមួយ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោកស្រី
Park Geun-hye និងជួបចរចារជាមួយសម ភាគីកូរ៉េខាងត្បូង លោក Yun Byung Se
អំពីបញ្ហាទ្វេភាគី៕