រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ានិងទ្វីបអាស៊ី
(VOVworld)-ក្រសួងការបរទេសអាមេរិក នាថ្ងៃទី២៧កក្កដា បានឲ្យដឹងថា រដ្ឋ មន្ត្រីការបទេសអាមេរិកលោក John Kerry នឹងមានដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចំនួន៥នៅមជ្ឈឹមបូព៌ា និងទ្វីបអាស៊ីនាពេលខាងមុខ ក្នុងនោះ លោកនឹងមានការជួបសន្ទនាទ្វេភាគីនិងពហុភាគីជាច្រើនផងដែរ។ តាមកំរោង ក្នុងការបង្អងដំណើរដំបូងនៅរដ្ឋធានីគែរបស់អេហ្ស៊ីពនាថ្ងៃទី២សីហា លោក John Kerry បានរួមជាមួយសមភាគីអេស្ស៊ីប Sameh Shoukry ធ្វើជាអធិបតី ជំនួបសន្ទនា យុទ្ធសាស្ត្ររវាងអាមេរិកនិងអេហ្ស៊ីប។នៅថ្ងៃទី៣សីហា លោកនឹងទស្សនាក្រុង
Doha របស់ Qatar និងមានជំនួបជាមួយរដ្ឋមន្ត្រីនៃបណ្តាប្រទេសចំណុះក្រុម
ប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ក្នុងនោះផ្តោតទៅលើការពិភាគ្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងក្រុម P5+1 ជាមួយអ៊ីរ៉ង់ វិបត្តិនៅស៊ីរី និងការប្រយុទ្ធ
ប្រឆាំងនឹងអង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាសផងដែរ។
បន្ទាប់ពីទស្សនកិច្ចប្រទេសអាស៊ីបូព៌ាចំនួន២នេះ លោក John Kerry នឹង អញ្ជើញទៅទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ គឺសឹង្ហបុរី ម៉ាឡេស៊ីនិង
វៀតណាម៕