រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton នាថ្ងៃទី ១០ កក្កដា ចាប់ផ្តើមដំណើរទស្សនកិច្ច
នៅវៀតណាម។ ក្នុងរយៈពេល ២ ថ្ងៃ ស្នាក់នៅវៀតណាម តាមគំរោង លោកស្រី Hillary
Cliton នឹងជួបគ្នាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម និងជួបចរចារជាមួយ
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ។ ក្នុងបណ្ដាជំនួបនេះ ភាគីទាំង២
នឹងពិភាក្សារអំពីកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច អប់រំ ក៏ដូចជាបណ្ដាបញ្ហា
ដែលភាគីទាំង ២  យកចិត្តទុកដាក់ដូចគ្នា សំដៅជំរុញទំនាក់ទំនងកិច្ចសហសប្រតិបត្តិការ
លើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិកឲ្យខ្លាំងក្លាថែមទៀត។ អមដំណើរលោកស្រី
Cliton មានគណៈប្រតិភូមន្ត្រីនិង អង្គភាពអាជីវកម្មអាមេរិក។ នារសៀលថ្ងៃទី ១០ កក្កដា
លោកស្រី Cliton ចូលរួមពីធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ កម្មវិធីអាហាររូបករណ៍
Fullbright នៅមហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសហាណូយ។ នារសៀលថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសអាមេរិកចូលរួមព្រឹត្តិការរបស់ក្រុមប្រឹក្សារធុរកិច្ច អាមេរិក-អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ