រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

(VOVWORLD) - ភាគីទាំងពីរក៏បានពិភាក្សាអំពីអាទិភាពរបស់សហរដ្ឋអាមេរិកសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងការពង្រឹងគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ - ảnh 1លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក។ រូបថត៖ AFP/TTXVN

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទកាលពីម្សិលមិញ (ថ្ងៃទី ១៦ ខែកញ្ញា) ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ កិច្ចសន្ទនាតាមទូរស័ព្ទនេះបានធ្វើឡើងមុនសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញានៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពសន្តិសុខនៅប្រទេសហៃទី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីអាទិភាពរបស់សហរដ្ឋអាមេរិកសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងការពង្រឹងគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងការធ្វើទំនើបកម្មអង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមនៃសតវត្សរ៍ទី ២១ រដើម្បីលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍ដែលអាមេរិករៀបចំឡើងនៅក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីផ្តោតលើការដោះស្រាយការគំរាមកំហែងពីគ្រឿងញៀនសំយោគ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងប្រើប្រាស់ប្រភពហិរញ្ញវត្ថុឯកជនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ