រដ្ឋមន្ត្រីការបរទេសអាមេរិកនិងសមភាគីអ៊ីរ៉ង់នឹងជួបជាមួយគ្នាជាលើកដំបូងនៅទីក្រុង New York
|
រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mohammad Javad Sarif (Image: Vietnam+) |
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងសមភាគីអ៊ីរ៉ង់ លោក
Mohammad Javad Sarif នឹងជួបជាមួយគ្នាជា លើកដំបូងនៅទីក្រុង New York អាមេរិក
នាថ្ងៃទី ៣០ កញ្ញាខាងមុខ ។ កាយវិការនេះត្រួវបានចាត់ទុកជាការបោះជំហានយ៉ាង
សកម្មខាងការទូត។ តាមសេចក្តីប្រកាសនៃវិមានស រដ្ឋមន្ត្រីទាំង ២ រូប រួមជាមួយ
សមភាគីនៃក្រុម P5+1 នឹងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នាថ្ងៃទី ២៦
កញ្ញា ខាងមុខ។ ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងកាលៈ ទេសៈដែល ទំនាក់ទំនង
រវាងអាមេរិកនិងអ៊ីរ៉ង់កំពុងត្រូវបានកែលំអរ បន្ទាប់ពី លោក Hassan Rouhani ជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ក្នុងការបោះឆ្នោតនាខែ មិថុនា កន្លងមក ៕