រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ពិភាគ្សាអំពីការលុបចោលបទដាក់ទណ្ឌកម្ម

រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ីរ៉ង់ពិភាគ្សាអំពីការលុបចោលបទដាក់ទណ្ឌកម្ម - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង) ជួបពិភាគ្សាជាមួយសមភាគីអ៊ីរ៉ង់
លោក Javad Zarif​ (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៥ មិថុនា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បាន
ជួបពិភាគ្សាជាមួយសមភាគីអ៊ីរ៉ង់លោក Javad Zarif នៅប្រទេសន័រវេសអំពីបញ្ហាលុប
ចោលបទដាក់ទណ្ឌកម្មតាម ផែនការធ្វើសកម្មភាពលើគ្រប់វិស័យរួម (JCPOA) ជា
កិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្ររវាងតេអេរ៉ង់និងមហាអំណាចពិភពលោក
ដែលទទួលបានកាលពីខែកក្កដាឆ្នាំ២០១៥។នៅទីនេះ ភាគីទាំងពីរបានពិភាគ្សា
អំពីដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងនោះ មានបញ្ហាអំពីវិស័យ
ធនាគារនិងការលុបចោលបទដាក់ទណ្ឌកម្មទាក់ទិនដល់បញ្ហានុយក្លេអ៊ែរ។
ជំនួបពោលខាងលើប្រព្រឹត្តទៅត្រឹមតែមួយថ្ងៃក្រោយពីមេដឹកនាំកំពូលអ៊ីរ៉ង់លោក
Ayatollah Ali Khamenei ចោទប្រកាន់អាមេរិកដោយមិនអនុវត្តន៍ការសន្យាស្ដីអំពីការ
បន្ធូរស្រាលបទដាក់ទណ្ឌកម្មតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានចុះហត្ថ
លេខាកាលពីឆ្នាំមុន។ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសលោក Zarif ចាត់ទុកថា
របាំងខាងសតិអារម្មណ៍មួយចំនួននៅ សេសសល់នៃបទដាក់ទណ្ឌកម្មមុននេះ
កំពុងរារាំងធនាគារអឺរ៉ុបនិងអាស៊ីក្នុងការធ្វើពាណិជ្ជកម្មស្របច្បាប់ជាមួយអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ