រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមបន្តអភិវឌ្ឍន៍ទំនាក់ទំនងជាមួយក្រុម G7
(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទកាសែតមុនជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នាថ្ងៃទី ១១ មិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានសម្តែងជំនឿទុកចិត្តថា៖ ទំនាក់ទំនងរវាងអាមេរិកនិងក្រុមខឿនឧស្សាហកម្ម អភិវឌ្ឍន៍ជួរមុខចំនួន ៧ លើពិភពលោក (G7) នឹងបន្តអភិវឌ្ឍន៍តទៅទៀត ដោយមិនអើពើដល់ការខ្វែងគំនិតដ៏ធំធេងអំពីបញ្ហាពាណិជ្ជកម្មនៅកិច្ចប្រជុំកំពូលនាចុងសប្តាហ៍កន្លងទៅនៅកាណាដាឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមបន្តអភិវឌ្ឍន៍ទំនាក់ទំនងជាមួយក្រុម G7 |
ថ្លែងមតិនៅក្នុងសន្និសីទកាសែតមុនជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នាថ្ងៃទី ១១ មិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានសម្តែងជំនឿទុកចិត្តថា៖ ទំនាក់ទំនងរវាងអាមេរិកនិងក្រុមខឿនឧស្សាហកម្ម អភិវឌ្ឍន៍ជួរមុខចំនួន ៧ លើពិភពលោក (G7) នឹងបន្តអភិវឌ្ឍន៍តទៅទៀត ដោយមិនអើពើដល់ការខ្វែងគំនិតដ៏ធំធេងអំពីបញ្ហាពាណិជ្ជកម្មនៅកិច្ចប្រជុំកំពូលនាចុងសប្តាហ៍កន្លងទៅនៅកាណាដាឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អ្នកនាំពាក្យនៃនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ ក្រុងឡុងគោរពទាំងស្រុងសេចក្តីថ្លែងការណ៍រួម G7 ព្រមទាំង ដាស់តឿនអាមេរិកគោរពបណ្ដាកិច្ចសន្យាដែលវ៉ាស៊ីនតោនបាននាំចេញនៅព្រឹត្តិការណ៍នេះ៕