រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងនាថ្ងៃទី ៧ ខែតុលាខាងមុខ

(VOVWORLD) -   នាថ្ងៃទី២ខែតុលា ក្រស្រួងការបរទេសអាមេរិកបានជូនដំណឹងថា រដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Mike PomPeo នឹងជួបពិភាក្សាជាមួយថ្នាក់ ដឹកនាំកូ រ៉េខាងជើង លោក Kim Jong Un នាថ្ងៃទី៧ខែតុលាខាងមុខ សំដៅជម្រុញកិច្ច ខិតខំប្រឹងប្រែង រំលាយអាវុធនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងនាថ្ងៃទី ៧ ខែតុលាខាងមុខ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un

     អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា លោក Mike PomPeo គ្រោងនឹងបំពេញទស្សនកិច្ចទីក្រុង ព្យុងយ៉ាងនាថ្ងៃទី៧ខែតុលា និងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងនាថ្ងៃទី ៨ខែតុលាខាងមុខផងដែរ។ នៅទីនេះ លោក Mike PomPeo នឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និងរដ្ឋមន្ត្រីការប្រទេសកូរ៉េខាង ត្បូង លោកស្រី Kang Kyung –wha ។ក្រៅពីនេះលោក Mike PomPeo ក៏នឹងបំពេញ ទស្សនកិច្ចនៅ ជប៉ុននិងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ