រដ្ឋមន្ត្រីការបរទេសអាមេរីក៖ អាមេរិក-វៀតណាម ឆ្ពោះទៅអនាគត


រដ្ឋមន្ត្រីការបរទេសអាមេរីក៖ អាមេរិក-វៀតណាម ឆ្ពោះទៅអនាគត - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរីក៖ អាមេរិក-វៀតណាម ឆ្ពោះទៅអនាគត (VNP)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការ
​បរទេសអាមេរិក John Kerry នាថ្ងៃទី៧សីហានៅក្រុងហាណូយបានប្រព្រឹត្ត​ទៅ
​សិក្ខាសាលា ជំរុញភាពសម្បូររុងរឿង៖២០ឆ្នាំសហប្រតិបត្តិការអភិវឌ្ឍន៍វៀត​
ណាម​-អាមេរិក។

        ថ្លែងមតិនៅសិក្ខាសាលារដ្ឋមន្ត្រីការបរទេស John Kerry បានលើកត្រដែត
​រាល់បំរ៉ែបំរួលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរគិត
តាំងពីពេលប្រក្រតីភាពទំនាក់ទំនងការទូតនាឆ្នាំ១៩៩៥មក ពីសត្រូវរបស់គ្នា​
ឥឡូវ​នេះ​បានក្លាយទៅជាដៃគូលើគ្រប់វិស័យ៖

        “យើងនៅទីនេះដើម្បីរំលឹកខួបលើកទី២០ប្រក្រតីភាពទំនាក់ទំនង។​ យើង​
មាន​កំលាំងឆ្លងផុតពីការខុសប្លែក ជំនួសការសង្ស័យដោយជំនឿជាក់និងការ​
គោរព​គ្នា។ យើងបង្ហាញបានថា អតីតសត្រូវអាចក្លាយទៅជាដៃគូ ទោះបីជាក្នុង​
ពិភពលោកដ៏ស្មុគស្មាញនាបច្ចុប្បន្ន។ ​នោះជាមេរៀនដ៏ជ្រាលជ្រៅដែល​ពិភព
លោក​ទាំងមូលអាចមើលទៅ។”

        រីឯឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
Binh Minh បានវាយតំលៃខ្ពស់ការផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះនិងជឿជាក់
ថា​ទំនាក់ទំនងវៀតណាម-អាមេរិកកំពុងឈរមុខនឹងយថាទស្សន៍ល្អប្រសើរឆ្ពោះ
ទៅ​កំពស់ថ្មី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ