រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសបារាំង

(VOVWORLD) - នាថ្ងៃទី ២៥ ខែសីហា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានចាកចេញពីទីក្រុង Biarritz (ប្រទេសបារាំង) ដើម្បីវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនទៅកាន់ទីក្រុងនេះនៅថ្ងៃដដែលនោះ ដើម្បីចួលរួមកិច្ចប្រជុំកំពូល G7 និងពិភាក្សាជាមួយមជ្ឈដ្ឋានមន្រ្តីអឺរ៉ុបអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសបារាំង - ảnh 1 រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif (រូបថត៖ Reuters)

សេចក្តីជូនដំណឹងរបស់វិមាន Elysee បានឲ្យដឹងថា បណ្តាជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif និងថ្នាក់ដឹកនាំបារាំងបានប្រព្រឹត្តទៅយ៉ាងវិជ្ជមាន។ ហេតុដូច្នោះហើយ លោក Javad Zarif បានជួបពិភាក្សាជាមួយសម    ភាគីនៃប្រទេសម្ចាស់ផ្ទះលោក Jean – Yves Le Drian និងប្រធានាធិបតីបារាំងលោក Emmanuel Macron នៅខាងក្រៅកិច្ចប្រជុំកំពូល G7 ផងដែរ។ ក្រៅពីនេះលោក Javad Zarif ក៏បានជួបជាមួយតំណាងប្រទេសអង់គ្លេសនិងអាឡឺម៉ង់ទៀតផង។ នៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន លោក Javad Zarif បានអះអាងថាមាគ៌ានៅខាងមុខនៅតែជួបការលំបាកជាច្រើន ក៏ប៉ុន្តែវាគួរតែទុកឲ្យយើងខិតខំប្រឹងប្រែងថែមទៀត។ លោកក៏បានវាយតម្លៃពីការផ្លាស់ប្តូរយោបល់នានាដើម្បីឆ្ពោះទៅសម្រេចបាននូវកិច្ចសន្យាមួយដែលមានលក្ខណៈស្ថាបនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ