រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានលើកកម្ពស់ការចូលរួមរបស់រុស្ស៊ីក្នុងកិច្ចការអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៨ខែកក្កដារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បានទទួលជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrovនៅខាងក្រៅវេទិកា Petersburg ឆ្នាំ ២០១៩ដែលប្រព្រឹត្តទៅនៅនៅទីរួមស្រុក Konigswinterជិតនឹងទីក្រុង Bonn ក្នុងរដ្ឋ Nordrhein-Westfallenប្រទេសអាល្លឺម៉ង់ខាងលិច។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានលើកកម្ពស់ការចូលរួមរបស់រុស្ស៊ីក្នុងកិច្ចការអន្តរជាតិ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas និងសមភាគីរុស្ស៊ីលោក Sergey Lavrov

ក្នុងជំនួបនេះ រដ្ឋមន្ដ្រីការបរទេសទាំងពីររូប បានពិភាក្សាអំពីបញ្ហាជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់; អនាគតនៃការគ្រប់គ្រងអាវុធនិងស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន ក៏ដូចជាទំនាក់ទំនងទ្វេភាគីដែលបានក្លាយជាភាពតានតឹងបន្ទាប់ពីការបញ្ចូលទីក្រុងម៉ូស្គូទៅនឹងឧបទ្វីប Crimeaរបស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤រួមទាំងជម្លោះកំពុងបន្តនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនតែម្តង។ រដ្ឋមន្ត្រីការបរ ទេសអាល្លឺម៉ង់បានចាត់ទុកថា ថ្វីត្បិតតែមានទស្សនៈនិងតួនាទីផ្សេងគ្នាចំពោះបញ្ហាភាគខាងកើតអ៊ុយក្រែននិងការបញ្ចូលឧបទ្វីប Crimeaក៏ដោយ ប៉ុន្តែ អាល្លឺម៉ង់និងរុស្ស៊ី ត្រូវសហការជាមួយគ្នានៅកម្រិតនយោបាយដើម្បីស្វែងរកនូវដំណោះស្រាយ។ តាមលោករូបនេះ សន្តិភាពយូអង្វែងនៅអឺរ៉ុប ទំនងសម្រេចបាន ប្រសិនបើក្រុងបែរឡាំងនិងមូស្គូធ្វើការជាមួយគ្នា។

ទាក់ទិននឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោកHeiko Maas បានលើកឡើងថាទីក្រុងប៊ែកឡាំងនៅតែប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះដោយកត់សម្គាល់ថាគ្មានប្រទេសណាមួយចង់ឃើញភាពតានតឹងឡើងជណ្តើរនៅក្នុងតំបន់ទេ។ ក្នុងពេលជាមួយគ្នានោះ ចំណែកឯរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោកSergey Lavrovបាននិយាយថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពពេញលេញ (JCPOA) ដែលបានចុះហត្ថ លេខារវាងអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានអង់គ្លេសបារាំងសហរដ្ឋអាមេរិករុស្ស៊ីចិននិងអាឡឺម៉ង់) គឺជា “ចំណុចលោតផ្លោះ” សម្រាប់តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ