រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍រួមស្តីពីប្រទេសមីយ៉ាន់ម៉ា
(VOVWORLD) - នាថ្ងៃទី ២ ខែមីនា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ស្តីពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានបិទបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍រួមមួយ។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) (រូបថត៖ VNA) |
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា “ យើងខ្ញុំតែងតែតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងតំបន់ ហើយឯកភាពគ្នាថា ស្ថេរភាពនយោបាយរបស់ប្រទេសជាសមាជិកណាមួយ គឺជាកត្តាដ៏ចាំបាច់ដើម្បីសម្រេចបានសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ យើងខ្ញុំសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គួរតែអត់ធ្មត់ និងចៀសវាងពីការញុះញង់ឱ្យមានអំពើហិង្សា។ ទន្ទឹមនឹងនេះ យើងខ្ញុំអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីតាម រយៈការធ្វើកិច្ចសន្ទនានិងមានលក្ខណៈស្ថាបនា ក៏ដូចជាការផ្សះផ្សា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងជីវភាពរស់នៅរបស់ពួកគេ។ អាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាយ៉ាងសកម្ម ដោយឈរលើមូលដ្ឋាននៃសន្តិភាព និងមានលក្ខណៈស្ថាបនាផងដែរ” ៕