រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបពិភាក្សាគ្នាអំពីបញ្ហាមីយ៉ាន់ម៉ានៅថ្ងៃទី ២៧ ខែតុលា
(VOVWORLD) - លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើង នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
មេដឹកនាំប្រទេសជាសមាជិកអាស៊ានក្នុងកិច្ចប្រជុំកំពូលពិសេសនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។ (ប្រភព៖ ASEAN.org) |
សារព័ត៌មានថៃ នៅថ្ងៃទី២៣ ខែតុលា បានចុះផ្សាយថា ប្រធានសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ ដែលជាប្រទេសកម្ពុជា បានប្រកាសថា រដ្ឋ មន្ត្រីការបរទេសអាស៊ាននឹងរៀបចំកិច្ចប្រជុំពិសេសមួយនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើង នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ខ្លឹមសារនៃរបៀបវារៈនឹងផ្តោតលើការពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននោះ ឯកភាពលើជំហររួមលើវិធីអភិក្រមនិងវិធានការបន្ទាប់របស់អាស៊ានក្នុងការដោះ ស្រាយបញ្ហានេះ។
កិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានត្រូវបានអនុម័ត ដោយមេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន ៩ និងមេដឹកនាំរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលពិសេសកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ដើម្បី ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១៕