រដ្ឋមន្ត្រីការបរទេស Bui Thanh Son ជួបជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងតំណាង​បណ្តា​ប្រទេសនៅទីក្រុងហ្សឺណែវ

(VOVWORLD) - ក្នុងឱកាសចូលរួមសម័យប្រជុំជាន់ខ្ពស់លើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបប្រជុំជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងប្រធានគណៈប្រតិភូមកពីបណ្តាប្រទេស។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son ជួបជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងតំណាង​បណ្តា​ប្រទេសនៅទីក្រុងហ្សឺណែវ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានធ្វើការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres។ រូបថត៖ Nguyen Anh Hien/TTXVN

ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល និងការដោះស្រាយបញ្ហាប្រឈមរួម; ស្នើឱ្យអង្គការសហប្រជាជាតិបន្ត គាំទ្រ និងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និងខ្លួនទីពឹងខ្លួន។ រដ្ឋមន្ត្រីក៏បានប្រកាសថា វៀតណាមនឹងបន្តបញ្ជូននាយទាហាន និងយុទ្ធជនទៅចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ រួមទាំងកម្លាំងនគរបាលផងដែរ។

រដ្ឋមន្ត្រីការបរទេស Bui Thanh Son ជួបជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងតំណាង​បណ្តា​ប្រទេសនៅទីក្រុងហ្សឺណែវ - ảnh 2រដ្ឋមន្ត្រី Bui Thanh Son បានជួបសន្ទនាជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis នៅខាងក្រៅសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ (ស្វីស)។ រូបថត៖ baoquocte.vn

ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis រដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ក្រោមការដឹកនាំរបស់លោក Dennis Francis អង្គការសហប្រជាជាតិបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការលើកកំពស់ច្បាប់អន្តរជាតិ រក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាប្រទេស ក៏ដូចជាគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេស រួមទាំងវៀតណាម ដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់ទាក់ទិននឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី Bui Thanh Son បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន Murat Abugaliuly Nurtleu រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi និងរដ្ឋមន្ត្រីយុត្តិធម៌ Morroco Abdellatif Ouahbi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ