រដ្ឋមន្ត្រីការពារជាតិជប៉ុននិងអាមេរិកឯកភាពបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើង
(VOVWORLD) - ក្នុងការចរចារតាមទូរស័ព្ទនាថ្ងៃទី ៣០ សីហា រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក Itsunori Onodera និងសមភាគីអាមេរិក លោក Jim Mattis បានឯកភាពបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើងតាមរយៈសកម្មភាពជាក់ ស្តែងបន្ទាប់ពីព្យុងយ៉ាងដំណើរការសាកល្បងបាញ់កាំជ្រួចមីស៊ីលឆ្លងកាត់សមុទ្រជប៉ុននាថ្ងៃទី ២៩ សីហាកន្លងទៅ។
រដ្ឋមន្ត្រីការពារជាតិជប៉ុននិងអាមេរិកឯកភាពបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើង |
(VOVworld) – ក្នុងការចរចារតាមទូរស័ព្ទនាថ្ងៃទី ៣០ សីហា រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក Itsunori Onodera និងសមភាគីអាមេរិក លោក Jim Mattis បានឯកភាពបង្កើនការដាក់សម្ពាធទៅលើកូរ៉េខាងជើងតាមរយៈសកម្មភាពជាក់ ស្តែងបន្ទាប់ពីព្យុងយ៉ាងដំណើរការសាកល្បងបាញ់កាំជ្រួចមីស៊ីលឆ្លងកាត់សមុទ្រជប៉ុននាថ្ងៃទី ២៩ សីហាកន្លងទៅ។ ផ្តោតទៅលើវិធានការជាក់ស្តែង លោក Onodera បានលើកច្បាស់លទ្ធភាពបង្កើនការធ្វើសមយុទ្ធរួមរវាងជប៉ុននិង អាមេរិក។ ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃដដែល លោក Onodera បានឲ្យ ដឹងថា៖ ជប៉ុនបានពិភាក្សាសហប្រតិបត្តិការបច្ចេកទេសជាមួយអាមេរិកដើម្បី ប្រទេសនេះកម្មសិទ្ធិការពារកាំជ្រួចលើដីគោក Aegis។ នាថ្ងៃដដែល ក៏ក្នុងការចរ ចារតាមទូរស័ព្ទផ្សេងទៀត រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono និង សមភាគីអាមេរិក លោក Rex Tillerson បានអះអាងថា៖ កិច្ចសហប្រតិបត្តិការ ស្វែងរកបទដាក់ទណ្ឌកម្មថ្មីចំពោះព្យុងយ៉ាងតាមរយៈក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.៕