រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅសិង្ហបុរី វៀតណាម ហ្វីលីពីន
(VOVWORLD) - ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ក៏ដូចជាដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin |
នៅថ្ងៃទី ១៩ ខែកក្កដា លេខាធិការសារព័ត៌មានបញ្ចកោណលោក John Kirby បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម សិង្ហបុរីនិងហ្វីលីពីននៅចុងសប្តាហ៍នេះ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ីអាគ្នេយ៍របស់មន្ត្រីជាន់ខ្ពស់អាមេរិកក្រោមរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden។ យោងតាមកាសែត Nikkei (ជប៉ុន) ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់រដ្ឋបាលអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាផ្នែកសំខាន់មួយនៃរចនាសម្ព័ន្ធមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ក៏ដូចជាដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។
កាសែតបានលើកឡើងថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិកនាពេលកន្លងមកបាននិងកំពុងរក្សាសន្ទុះអភិវឌ្ឍន៍លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕