រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅអឺរ៉ុបដើម្បីពិភាគ្សាអំពីបញ្ហាស៊ីរីនិងជនអន្តោប្រវេសន៍
|
រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅអឺរ៉ុបដើម្បីពិភាគ្សាអំពីបញ្ហាស៊ីរីនិងជនអន្តោប្រវេសន៍ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ តុលា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton
Carter បានទៅកាន់ទីក្រុង Madrid អេស្ប៉ាញ ចាប់ផ្តើមដំណើរទស្សន កិច្ចនៅអឺរ៉ុប
ក្នុងរយៈពេល ៥ ថ្ងៃ ក្នុងកាលៈទេសៈ កងទ័ពរុស្ស៊ីចាប់ផ្តើមការវាយ ប្រហារទៅ
លើទីតាំងនៃអង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅស៊ីរីនិងវិបត្តិ ជនអន្តោ
ប្រវេសន៍នៅអឺរ៉ុប។ ក្នុងរយៈពេលស្នាក់នៅអេស្ប៉ាញ លោក Ashton Carter នឹង
ទៅទស្សនាមូលដ្ឋានសឹករបស់អាមេរិកប្រចាំនៅខេត្ត Seville ភាគខាងត្បូងប្រ
ទេសនេះ។ កំលាំងនេះកំពុងអនុវត្តភារកិច្ចការពារបណ្ដាស្ថាន ទូតអាមេរិកប្រចាំ
នៅអាហ្វ្រិក ឬ ដោះស្រាយជំលោះនិងវិបត្តិមនុស្សធម៌។ បន្ទាប់ នោះ រដ្ឋមន្ត្រី
Ashton Carter នឹងបំពេញទស្សនកិច្ចនៅអ៊ីតាលីអង់គ្លេសនិងចូល រួមសន្និសីទ
រដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសជាសមាជិករបស់អង្គការសន្ធិសញ្ញា អាត្លង់
ទិកខាងជើង (NATO) នៅទីក្រុង Brussels បែលហ្ស៊ីក ដើម្បីកំណត់ឡើង វិញនូវ
តួនាទីរបស់ខ្លួនក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍បញ្ហាស៊ីរី អ៊ុយក្រែន
និងអាប់ហ្គានីស្ថាន៕