រដ្ឋមន្ត្រីការពារជាតិអាមេរិកសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រការទូតសំរាប់បញ្ហាកូរ៉េខាងជើង
(VOVWORLD) - នាថ្ងៃទី ៩ វិច្ឆិកា រដ្ឋមន្ត្រីការការពារជាតិអាមេរិក លោក James Mattis បានប្រកាសថា៖ អាមេរិកគាំទ្រវិធីសាស្ត្រការទូតចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានថា៖ «វេលារងចាំចំពោះ ព្យុងយ៉ាង» កំពុងអស់ជាបណ្តើរៗ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រការទូតសំរាប់បញ្ហាកូរ៉េខាងជើង |
(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា រដ្ឋមន្ត្រីការការពារជាតិអាមេរិក លោក James Mattis បានប្រកាសថា៖ អាមេរិកគាំទ្រវិធីសាស្ត្រការទូតចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានថា៖ «វេលារងចាំចំពោះ ព្យុងយ៉ាង» កំពុងអស់ជាបណ្តើរៗ។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មាននៅ សន្និសីទបណ្ដារដ្ឋមន្ត្រីការពារជាតិនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុង Brussels បែលហ្ស៊ីក រដ្ឋមន្ត្រី Mattis បានឲ្យដឹងថា៖ នេះគឺជាការខំប្រឹង ប្រែងការទូតមានទិសដៅ រួមជាមួយការបង្កើនបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើ កូរ៉េខាងជើង ដើម្បីអាចនាំព្យុងយ៉ាងវិលត្រឡប់មកតុចរចាវិញ។ លោកក៏បានអះអាង ថា៖ វិធីសាស្ត្រទាំងអស់ពោលខាងលើសុទ្ធតែស្ថិតក្នុងក្របខ័ណ្ឌការទូត៕