រដ្ឋមន្ត្រីការពារប្រទេសវៀតណាម៖ប្រទេសនានាត្រូវមានការទទួលខុសត្រូវក្នុងការថែរក្សាសន្តិភាព។

រដ្ឋមន្ត្រីការពារប្រទេសវៀតណាម៖ប្រទេសនានាត្រូវមានការទទួលខុសត្រូវក្នុងការថែរក្សាសន្តិភាព។ - ảnh 1
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh
(រូបថតៈ TTXVN)


(VOVworld)-នាព្រឹកថ្ងៃទី៣១ឧសភា ក្នុងសម័យប្រជុំពេញអង្គស្តីពី “ការដោះ ស្រាយបណ្តាទំនាក់ទំនងតានតឹងមានចរិតលក្ខណៈយុទ្ធសាស្រ្ត” ក្នុងការជួបសន្ទនា Shangri-La លើកទី១៣ នាយឧត្តមសេនីយ៍Phung Quang Thanh​សមាជិកការិយាល័យនយោបាយ
និងជារដ្ឋមន្រ្តីការពារប្រទេសវៀតណាម  បានមាន បទថ្លែងមតិក្រោមប្រធានបទ “គ្រប់គ្រងភាពតានតឹងយុទ្ធសាស្រ្ត”។ តាមលោក Phung Quang Thanh ថាបំណងប្រាថ្នារួមរបស់បណ្តាប្រទេសដែលក្នុងនោះមាន វៀតណាម គឺបរិយាកាសសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍន៍ត្រូវបានរក្សានៅក្នុងតំបន់។បណ្តាប្រទេសរួមទប់ស្កាត់មិនទុកឲ្យ
លោះនិងសង្រ្គាមកើតមានឡើង។ ក៏តាមលោក Phung Quang Thanh ដែរថា៖ ដើម្បីគ្រប់គ្រងនិងកាត់បន្ថយជំលោះ គឺត្រូវពង្រីករាល់យន្តការសហប្រ តិបត្តិការទ្វេភាគី
និងពហុភាគីប្រកបដោយប្រសិទ្ធភាពដូចជា វេទិការសន្តិសុខតំបន់អាស៊ាន (ARF)
សន្និសីទកំពូលអាស៊ីបូព៌ា (EAS)និងសន្និសីទរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាសន្ទនា Shangri-La ជាដើម។

        រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh ក៏បានស្តីអំពីទំនាក់ទំនងរវាងវៀតណាមនិងចិន និងការដែលនាពេលថ្មីនេះ ចិនបានដាក់ស្ថានីយ៍ខួង Haiyan Shinyou 981 នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ រដ្ឋមន្ត្រី Phung Quang Thanh បានអះអាងថា៖វៀតណាមមានការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយ គឺដោះស្រាយជំលោះដោយសន្តិវិធីដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ …។ល។ ដើម្បីរក្សាសន្តិភាព ស្ថិរភាពសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត រក្សារស្ថិរភាពនយោបាយ ដើម្បីប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងរក្សារទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងចិន។ ល។ រដ្ឋមន្ត្រី Phung Quang Thanh បានស្នើចិនត្រូវដកស្ថានីយខួងចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងរួមជាមួយវៀតណាមដំណើរការ ចរចារ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ