រដ្ឋមន្ត្រីការពារប្រទេសអ៊ូស្ត្រាលីនឹងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ថ្ងៃទី ២៩ សីហា រដ្ឋមន្ត្រីការពារប្រទេសអ៊ូស្ត្រាលី Stephen Smith នឹងចាប់ផ្តើមដំណើរ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ តាមគំរោង រដ្ឋមន្ត្រីការពារប្រទេសអ៊ូស្រ្តាលី
នឹងជួបជាមួយនាយករដ្ឋម្ត្រីវៀតណាម  Nguyen Tan Dung និងរដ្ឋមនន្ត្រី ការពារប្រទេស
វៀតណាម Phung Quang Thanh។ លោក Stephen Smith ក៏នឹងចូលរួមសកម្មភាពជាច្រើន
ផ្សេងទៀត ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ។ ថ្លែងមតិមុនដំណើរទស្សនកិច្ចរដ្ឋមន្ត្រី
ការពារប្រទេស Stephen Smith បានសង្កត់ ធ្ងន់ថា៖ វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃតែ
មានឥទ្ធិពលក្នុងអាស៊ាននិងនៅបណ្ដា វេទិការរបស់អាស៊ានរួមជាមួយការអភិវឌ្ឍន៍
របស់វៀតណាម អ៊ូស្ត្រាលីអប់អរសាទរការចូលរួមយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុង
ការរួមវិភាគទាដើម្បីសន្តិសុខនិងស្ថិរភាពតំបន់។ លោក Stephen Smith បានជូនដំណឹង
ថា៖ អ៊ូស្ត្រាលីសន្យាកសាងទំនាក់ទំនងនេះតាមរយៈការចរចារជាន់ខ្ពស់និងបណ្ដា
សកម្មភាពជាក់ស្តែង។ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្មវិធីសហប្រតិបត្តិការការពារ
ប្រទេសអ៊ូស្ត្រាលី–វៀតណាមត្រូវបានបើកទូលាយ។ ឥឡាវនេះ អ៊ូស្ត្រាលីកំពុងបណ្តុះ
បណ្ដាលយោធិនវៀតណាមចំនួន៨០នាក់សំដៅជួយឧបត្ថម្ភកងទ័ពប្រជាជនវៀតណាម
អាចចូលរួមបណ្ដាសកម្មភាពរក្សារសន្តិភាព អ.ស.ប. នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ