រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីក្រសួងការបរទេស​បារាំង​Laurent Fabius និងរដ្ឋមន្ត្រី​ក្រសួងការបរទេសវៀតណាម លោក Pham Binh Minh 

          (VOV)_​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវ​ការនៅ​វៀត​ណាម ​ ចាប់ពី
ថ្ងៃ​ទី ៣ ដល់ថ្ងៃទី ៥ សីហា  រដ្ឋមន្ត្រីក្រសួងការបរទេស​បារាំង លោក ​Laurent Fabius បានមានជំនួបសន្ទនាជាមួយ រដ្ឋមន្ត្រី​ក្រសួងការបរទេសវៀតណាម លោក Pham
Binh Minh នាថ្ងៃទី ៤សីហានៅ​រដ្ឋធានីហាណូយ។ នៅទីនេះ ភាគីទាំងពីរបានវាយ​តំលៃខ្ពស់ចំពោះ ទំនាក់ទំនង​មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ រវាងវៀតណាមនិងបារាំង ដែលបានអភិវឌ្ឍន៍យ៉ាងសកម្ម ក្នុងរយះពេលកន្លងទៅ។ ភាគីទាំងពីរបានប្រមូលផ្តុំពិភាក្សាអំពី រាល់វិធានការជាក់ស្ដែងដើម្បីជំរុញទំនាក់
ទំនង​សហប្រតិបត្តិការ ពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម…
ជាដើម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពី បញ្ហានៅក្នុងតំបន់​និង​អន្តរជាតិនានា ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងអះអាងថានឹង​បន្តសហ
ប្រ​តិបត្តិការនិងរួមសហការយ៉ាងជិតស្និទ្ធិនៅបណ្ដាវេទិកា​ក្នុង​តំបន់និងអន្តរជាតិទៀត
ផង។ ភាគីបារាំងបានគាំទ្រការដោះស្រាយជំលោះនៅលើសមុទ្រខាងកើត ដោយ​សន្តិវិធី ដោយផ្អែកទៅលើច្បាប់អន្តរជាតិ ធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍
ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ