រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឡាវ និងកម្ពុជា អះអាងបន្តពង្រីកប្រពៃណីប្រវត្តិសាស្ត្រសាមគ្គីភាពយ៉ាងជិតស្និត
(VOVWORLD) - វៀតណាម ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធទាំងបី ហើយត្រូវបានពូនជ្រុំ និងអភិវឌ្ឍន៍តាមរយៈសម័យតស៊ូបដិវត្តន៍។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ Tuan Huy/daibieunhandan.vn |
ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទី១ ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី ១៤ ធ្នូ នៅទីក្រុង Kon Tum ខេត្ត Kon Tum បានប្រព្រឹត្តិទៅជំនួបប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។
អញ្ជើញថ្លែងក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា វៀតណាម ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធទាំងបី ហើយត្រូវបានពូនជ្រុំ និងអភិវឌ្ឍន៍តាមរយៈសម័យតស៊ូបដិវត្តន៍។ សកម្មភាពជួបប្រាស្រ័យគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ រួមចំណែកបន្តសរសេរទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ៣។
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង ៣ បានអះអាងពីការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំង ៣ ជានិច្ចកាលសាមគ្គីភាព បន្តរួមវិភាគទានយ៉ាងវិជ្ជមានទៅក្នុងមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាគោលជំហររួមរបស់អាស៊ានអំពីបញ្ហាសន្តិសុខតំបន់។
បញ្ចប់ជំនួបនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង ៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនទៀតផងដែរ៕