រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វាន់ យ៉ាង អញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី
Dang Cuong,Thu Ha/VOVនៅសហព័ន្ធរុស្ស៊ី -  
(VOVWORLD) - នាថ្ងៃទី ១១ សីហា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី នាយឧត្តមសេនីយ៍លោក ផាន វ៉ាន់ យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី។
នាយឧត្តមសេនីយ៍ ផាន វ៉ាន់ យ៉ាង និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ផាន វ៉ាន យ៉ាង បានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីបានបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីមានបំណងចង់បន្តទទួលបានការគាំទ្រពីស្ថានទូតក្នុងការពង្រឹងនិងពង្រីកទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព អាស្រ័យហេតុនេះ រួមចំណែកបន្ថែមទៀតដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
មុននោះ នាព្រឹកថ្ងៃទី ១១ សីហា នាយឧត្តមសេនីយ៍លោកផាន វ៉ាន់ យ៉ាងនិងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញនៅទីក្រុងម៉ូស្គូ។ លោករដ្ឋមន្ត្រីក៏បានអញ្ជើញទៅទស្សនាអគារដែលលោកប្រធានហូជីមិញធ្វើការនៅទីក្រុងម៉ូស្គូពីឆ្នាំ ១៩២៣ ដល់ឆ្នាំ ១៩២៤៕
Dang Cuong,Thu Ha/VOVនៅសហព័ន្ធរុស្ស៊ី